កាលបរិច្ឆេទ: ០៤ វិច្ឆិកា ២០២១ / ម្ហូបអាហារ
អត្ថបទនៅក្នុងទស្សនាវដ្តីបារាំងមួយឈ្មោះថា Le Must ចេញផ្សាយកាលពីខែតុលា បានសរសេរថា៖ «មុននឹងកើតមានវិបត្តិជំងឺកូវីដ១៩ អាហារសម្រន់បានក្លាយជានិន្នាការមួយក្នុងចំណោមនិន្នាការចំណីអាហារថ្មីៗនៅទសវត្សរ៍ថ្មីនេះ។ ជាការពិតណាស់ដែលថាវិបត្តិជំងឺកូវីដមិនបានធ្វើឲ្យនិន្នាការនេះបាត់បង់នោះទេ តែវាបានផ្លាស់ប្តូរទម្លាប់នៃការហូបចុក និងតម្រូវការរបស់អ្នកប្រើប្រាស់អាហារសម្រន់។ ហេតុអ្វី? ព្រោះថាក្នុងអំឡុងពេលនៃវិបត្តិនេះ ម្នាក់ៗចង់បរិភោគអាហារដែលមានប្រយោជន៍សម្រាប់សុខភាព»។ អត្ថបទក៏បានបន្តទៀតថា ចំណង់ចំណូលចិត្ត និងភាពងាយស្រួលដែលធម្មតាជាមូលហេតុនៃការប្រើប្រាស់អាហារសម្រន់ត្រូវតែផ្សារភ្ជាប់ជាមួយនឹងនិន្នាការថ្មី ពោលគឺការបរិភោគអាហារដែលមានអាហារូបត្ថម្ភល្អ និងការបរិភោគប្រកបដោយទំនួលខុសត្រូវខ្ពស់។ ព្រោះហេតុដូច្នេះហើយទើបយើងឃើញមានការកើនឡើងរហូតនូវតម្រូវការផលិតផលដែលមានប្រយោជន៍សម្រាប់សុខភាព ផលិតផលដែលផលិតនៅក្នុងស្រុក ផលិតផលសរីរាង្គ ផលិតផលដែលមានតម្លាភាព ផលិតផលធម្មជាតិ និងផលិតផលដែលឆ្លងកាត់ការកែច្នៃតិចបំផុតហើយដែលមានបញ្ជាក់ប្រភពច្បាស់លាស់។ ផលិតផលឈីបធ្វើពីផ្លែស្វាយម៉ាកThnot របស់ក្រុមហ៊ុនខនហ្វីរេលឆ្លើយតប១០០%ទៅនឹងនិយមន័យខាងលើនេះ។